Covid-19

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន​ ជំងឺកូវីដ-១៩ថ្មី ៨០នាក់បន្ថែមទៀត សរុបថ្ងៃនេះ ១៦០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨១៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦១៤នាក់ ស្លាប់១៩នាក់ និង១១៨១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

To Top