ព័ត៌មានជាតិ

ព្រះមហាក្សត្រ អបអរសាទរខួប១៣ឆ្នាំ ការដាក់បញ្ចូល​ ប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យអបអរសាទរខួប ១៣ឆ្នាំ(៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២១) នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌខ្មែរទី៤​ ត្រូវបានទទួល លក្ខន្ដិកៈដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ដ ត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ត្រូវបានបញ្ចូលជា បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅឆ្នាំ២០០៣ និងល្ខោនស្បែកធំ នៅឆ្នាំ២០០៥ កន្លងទៅ៕

To Top