ព័ត៌មានជាតិ

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរ តាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វ ព្រះ រាជ ហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជ អំណោយ ជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ សាប៊ូដុំ Express ចំនួន ២ឡាំង ទឹកសុទ្ធ OGEU Pyrénées ចំនួន ២ឡាំង និងសាប៊ូទឹក MU YU MING ចំនួន ១ឡាំង ជូន អង្គការ ដើម្បី ភាព ញញឹម នៃកុមារ P.S.E (Pour un Sourire d’Enfant) ដើម្បីប្រើប្រាស់សម្រាប់ ជាឧត្តមប្រយោជន៍ដល់កុមារក្រីក្រងាយរងគ្រោះ ស្ថិត នៅខណ្ឌស្ទឹង មាន ជ័យ រាជធានី ភ្នំពេញ ។ នេះបើតាមហ្វេសប៊ុក Royal Du Cambodge ។

To Top