ព័ត៌មានជាតិ

ចិននៅតែជាទីផ្សារ នាំចេញអង្ករធំជាងគេ សម្រាប់កម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុង ឆមាសទី១នាឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករមានចំនួនសរុប ២៨ម៉ឺនតោន។ ក្នុងនោះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួនរហូតដល់ ១៤.៣ម៉ឺនតោន ស្មើនឹង៥១%នៃការនាំចេញអង្ករសរុប។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំជាងគេសម្រាប់កម្ពុជា»៕

To Top