ព័ត៌មានជាតិ

សប្បុរសជន បន្តផ្ដល់អំណោយ ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាល ជាបន្តបន្ទាប់នៅ ក្នុងខេត្តកំពង់ចាម ។

អំណោយដែលសប្បុរសជន បានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅពេលនោះ គឺ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង សហការី បាននាំយកនូវ ទឹកអាល់កុលចំនួន ៣ តោន ជូនដល់រដ្ឋបាល ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

To Top