ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង ដែល ផ្ដល់៣លានដុល្លារ សម្រាប់ទិញ ឧបករណ៍តេស្ដរហ័ស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផ្ញើសារ ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានផ្តល់នូវថវិកា ចំនួន ៣,០០០.០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញឧបករណ៍ធ្វើតេស្ត ពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការ ដែលរាជរដ្ឋាភិបាល កំពុងតែចាត់ចែង ដើម្បីការពារ និងសង្គ្រោះអាយុជីវិតជនរួមជាតិ ។

នេះបើយោង តាមលិខិតថ្លែង អំណរគុណរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top