Covid-19

រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៩នាក់ថ្មី

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ នាថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០២១ ។

ក្នុននោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៣នាក់
២- ស្រុកពាមរក៍ ចំនួន ៣៥នាក់
៣-ស្រុកកំចាយមារ ចំនួន ១៨នាក់
៤- ស្រុកបាភ្នំ ចំនួន ១១នាក់
៥- ស្រុកព្រះសេ្ដច ចំនួន ៨នាក់
៦- ស្រុកស្វាយអន្ទរ ចំនួន ៧នាក់
៧- ស្រុកកំពង់ត្របែក ចំនួន ៧នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ៦នាក់
៩- ស្រុកពារាំង ចំនួន ៥នាក់
១០-ស្រុកមេសាង ចំនួន ៤នាក់
១១-ស្រុកពាមជរ ចំនួន ៣នាក់
១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៩នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១៧១នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ១៣៧២នាក់ និងកំពុងសម្រាកព្យាបាល៧៦៤នាក់ ស្លាប់៣៥នាក់៕

To Top