ព័ត៌មានជាតិ

កូវីដ១៩​៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ១៦១នាក់ ជាសះស្បើយចំនួន៥៥នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦១នាក់បន្ថែមទៀត ខណៈមានករណី ជាសះស្បើយចំនួន៥៥នាក់ និងស្លាប់ចំនួន ២នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

សូមបញ្ជាក់ថា គិ​តត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៤៤១នាក់ បានព្យាបាល​ជាសះស្បើយចំនួន៨១៨នាក់ ស្លាប់២៤នាក់ និង១៥៩៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក​៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top