ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ២៤០នាក់ និងជាសះស្បើយ ចំនួន៥៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៤០ ករណីបន្ថែមទៀត ក្នុងនោះ (០១ករណី សហគមន៍ និង២៣៩ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៥៨នាក់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៨២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣៧១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៤៥០ នាក់ និងស្លាប់ចំនួន ០៤នាក់៕

To Top