ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ដឹកនាំកិច្ចប្រជុំពង្រឹង ការងារផ្ទៃក្នុង គណបក្សយុវជនកម្ពុជា និងតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ របស់គណបក្ស យុវជនកម្ពុជា ប្រជុំតាម ZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុង គណបក្ស និងតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា ឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ២០២២ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានឲ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះដែរ លោកបានផ្តាំផ្ញើ ដល់សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ទាំងអស់ ឲ្យចូលរួមជួយពលរដ្ឋខ្មែរ ដោយភាពស្មោះត្រង់ និង កុំដើរបោកបញ្ជោតពួកគាត់ ដើម្បីតែអំណាច និងប្រយោជន៍ខ្លួនឯង ឲ្យសោះពីព្រោះគណបក្សយុវជនកម្ពុជា ពួកយើងគឺជាថ្នាលថ្មី សម្រាប់ប្រជាខ្មែរប្រុសស្រី យើងអាស្រ័យផល ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានវត្តមាន លោក ផន ផល្លា ចូលរួមប្រជុំផងដែរ ដោយគាត់បានជា ពីជំងឺកូវីដហើយ ៕

To Top