ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ធ្វើបទបង្ហាញ ស្ដីពីលទ្ធផល ការសិក្សា គណនា លើការព្យាករ បន្ទុកចំណាយ ផ្នែកប្រាក់សោធន សម្រាប់មន្រី្តរាជការស៊ីវិល

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើបទបង្ហាញ ស្ដីពី លទ្ធផល នៃការសិក្សាគណនា លើការព្យាករបន្ទុកចំណាយផ្នែកប្រាក់សោធនសម្រាប់មន្រី្តរាជការស៊ីវិល ឆ្លើយតបទៅ និងសំណូមពរចាំបាច់ ពីអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានស្នើឡើង នាពេលថ្មីៗកន្លងមកនេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

នៅក្នុងសាលប្រជុំ ប.ស.ស. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានធ្វើបទបង្ហាញទាក់ទងទៅតាមគោលការណ៍ នៃច្បាប់របបសន្តិសុខសង្គម ដោយបានធ្វើ ការសិក្សាគណនា លើការព្យាករបន្ទុកចំណាយ ផ្នែកប្រាក់សោធន សម្រាប់មន្ត្រីរាជការស៊ីវិល ដែលប្រព្រឹត្តទៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម លើកទី៦ កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ កន្លងមកនេះ។

សូមបញ្ជាក់ថា ការធ្វើបទបង្ហាញនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិ គាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

To Top