ព័ត៌មានជាតិ

និស្សិតខ្មែរជាង២០នាក់ ត្រូវបានបញ្ជួនមកដល់កម្ពុជា ក្រោយបញ្ចប់ការសិក្សា នៅប្រទេសថៃ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីនៃស្ថានអគ្គកុងស៊ុលបានចុះផ្ទាល់ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ថៃ-កម្ពុជា ដែលប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ជួយសម្របសម្រួល និង ធ្វើមាតុនិវត្តន៍និស្សិត អាហាររូបករណ៍ខ្មែរចំនួន ២២ នាក់ ដែលបានបញ្ចប់ការសិក្សា តាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសថៃ អោយបានវិលត្រឡប់ទៅប្រទេស កម្ពុជាវិញតាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

ជាមួយគ្នានេះដែរ មន្រ្តីស្ថានអគ្គកុងស៊ុលបានសំណេះសំណាល និងធ្វើការណែនាំបន្ថែម ដល់និស្សិតទាំង២២នាក់ខាងលើថា ដើម្បី សុវត្ថិភាពរបស់ប្អូនៗ ក្រុមគ្រួសារ និងសង្គមជាតិយើង សូមប្អូនៗ អនុវត្តវិធានការបង្ការ និងការពារការរីករាល ដាលជំងឺឆ្លងកូវីដ-១៩ អោយបានជា ប្រចាំ និងជាពិសេសត្រូវអនុវត្តតាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ដែលជាវិធីដ៏មាន ប្រសិទ្ធភាពបំផុត សម្រាប់ការពារ ក្នុងស្ថានភាពនៃការ រីករាលដាលជម្ងឺខូវីដ-១៩។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top