Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៦៤នាក់ ជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី និងមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩០៤នាក់ និងកំពុងសម្រាកព្យាបាល ៨៧២នាក់ ស្លាប់១៥នាក់៕

To Top