ព័ត៌មានជាតិ

គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបប ធានារ៉ាប់រងសុខភាព នៃ ប.ស.ស.​កម្ពុជា” ទទួលបាន ឧបត្ថម្ភគាំទ្រ​ ដោយ ILO និង WHO

គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.កម្ពុជាមួយនេះ ត្រូវបានលើកយកមកពិភាក្សា រវាងលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋា​ន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការសុខភាពពិភពលោក (WHO) អង្គភាព M4H និងក្រុមការងារស្រាវជ្រាវ និងស្ទង់មតិអង្គរ (ARST) នារសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។

នៅក្នុងអង្គពិភាក្សា និងសិក្សាវាយតម្លៃនេះដែរ កិច្ចប្រជុំ បានលើកយកចំណុចសំខាន់ៗ មួយចំនួន មកពិភាក្សា និងសិក្សាវាយតម្លៃ រួមមាន ៖

  • ពិនិត្យ និងពិភាក្សាទៅលើការអនុវត្តគម្រោងស្តីពី ការត្រួតពិនិត្យលើការទាមទារ ការទូទាត់ថ្លៃសេវា (Claim Review)
  • ពិនិត្យ និងពិភាក្សាលើផែនការ សកម្មភាពប្រតិបត្តិការ និងការដាក់ឱ្យដំណើរការ អនុវត្តគម្រោងស្តីពី ការសិក្សា និងការវាយតម្លៃ របបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.។

សូមបញ្ជាក់ផងដែរថា គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.” ត្រូវបានអនុវត្តដោយអង្គភាព M4H ដោយសហការជាមួយ ក្រុមការងារស្រាវជ្រាវ និងស្ទង់មតិអង្គរ (ARST) ទទួលបានការឧបត្ថម្ភគាំទ្រ ដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top