Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី ២១២ នាក់ និងជាសះស្បើយ ១៦នាក់

រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២១២នាក់ថ្មី ក្នុងនោះ (០៩ករណី សហគមន៍ និង២០៣ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន១៦នាក់ ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៩៨៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៧៨៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០០ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥៤៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៤៣៨ នាក់ និងស្លាប់ចំនួន ០៦នាក់៕

To Top
×