ព័ត៌មានជាតិ

Obec នៅថៃ បញ្ជាអនុញ្ញាតឱ្យយកអគារសាលារៀន នៅទូទាំងប្រទេស ប្រែទៅជាមន្ទីរពេទ្យ ខណៈចំនួននៃការឆ្លងថ្មីវីរុស Covid-19 បន្តកើនឡើង

បរទេស៖ ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានបញ្ជាអនុញ្ញាតឱ្យយកអគារសាលារៀននៅទូទាំងប្រទេស ដែលមិនប្រើនៅលើបរិវេណរបស់ពួកគេ ប្រែទៅជាមន្ទីរពេទ្យ ខណៈចំនួននៃការឆ្លងថ្មីវីរុស Covid-19 នៅតែបន្តកើនឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីគណៈកម្មការនេះបានអោយដឹងថា បទបញ្ជាដែលត្រូវបានដឹកនាំទៅកាន់មន្រ្តីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេសត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការ Obec គឺលោក Amporn Pinasa កាលពីថ្ងៃច័ន្ទ។

មន្រ្តីអប់រំត្រូវបានស្នើសុំឱ្យអនុញ្ញាតឱ្យអគារសិក្សាដែលមិនប្រើ ឬមិនមានការគ្រប់គ្រងនៅក្រោមយុត្តាធិការរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរទៅជាមន្ទីរពេទ្យនៅតាមមូលដ្ឋាន។ វិធានការនេះត្រូវបានធ្វើឡើងដើម្បីបង្កើនចំនួនកន្លែងព្យាបាលដែលអាចរកបានសម្រាប់អ្នកជំងឺ Covid-19 ជាពិសេសចាប់តាំងពីមន្ទីរពេទ្យកំពុងពេញណែន ដែលជាលទ្ធផលនៃការកើនឡើងនៃការឆ្លងថ្មីៗ។

ប្រភពដដែលបានបន្តថា មន្ទីរពេទ្យនៅតាមមូលដ្ឋានដែលត្រូវបានអនុញ្ញាតឱ្យទទួលយកអ្នកជំងឺ Covid-19 ដែលមានរោគសញ្ញាស្រាល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top