Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី១០៧នាក់ ជាសះស្បើយ៤៥នាក់និង ស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៧នាក់ថ្មី ជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ​៧នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​៣០នាក់
៣-ស្រុកកំចាយមារ ចំនួន ​២០នាក់
៤- ស្រុកពារាំង ចំនួន​ ៨នាក់
៥- ស្រុកពាមជរ ចំនួន​ ៧នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន ៧នាក់
៧- ស្រុកកញ្ច្រៀច ចំនួន ៦នាក់
៨- ស្រុកមេសាង ចំនួន ៥នាក់
៩- ស្រុកពាមរក៍ ចំនួន ៥នាក់
១០-ស្រុកបាភ្នំ ចំនួន ៥នាក់
១១-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
១២-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១៣-មកពីខេត្តសៀមរាប ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន៣,៣៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៩៣២នាក់ និងកំពុងសម្រាកព្យាបាល១,៤០៧នាក់ ស្លាប់៥៣នាក់៕

To Top