Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ៩៨នាក់ ជាសះស្បើយ ១២០នាក់ និងស្លាប់ ៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣១៧នាក់ បានព្យាបាលជាសះស្បើយចំនួន ១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ។

To Top