Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ១៤០នាក់ ជាសះស្បើយ ៣៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន១៤០នាក់ថ្មី ក្នុងនោះ(១៤ករណី សហគមន៍ និង១២៦ ករណីនាំចូលពីប្រទេសថៃ) ខណៈមានករណីជាសះស្បើយ ចំនួន៣៦នាក់ និងស្លាប់ម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣.២៩៣ ករណី ក្នុងនោះករណីនាំចូល ពីក្រៅប្រទេសចំនួន ៣.០៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៣២ ករណី និងបានព្យាបាល ជាសះស្បើយចំនួន ៥៨៩ នាក់ កំពុងសម្រាកព្យាបាល ចំនួន ២.៦៩៧ នាក់ និងស្លាប់ចំនួន ០៧នាក់៕

To Top