Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៤៤នាក់ និងជាសះស្បើយ ២៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណី ជាសះស្បើយ២៥នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.៥៣៣នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ១.០២៥នាក់ និងកំពុងសម្រាកព្យាបាល ៤៧៧នាក់ ស្លាប់៣១នាក់៕

To Top