ព័ត៌មានជាតិ

អាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ដល់កម្ពុជា

ភ្នំពេញ៖ សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ដល់ប្រជាជនកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៣ កក្កដា។

ទូតបញ្ជាក់បន្តថា អាមេរិក កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំង នោះមក ក្នុងពេលឆាប់ៗខាងមុខ ។

នេះជាការសន្យាលើក២ហើយ របស់អាមេរិក ក្នុងការប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា បន្ទាប់ពីកាលពីអំឡុងខែឧសភា អាមេរិកបានសន្យាផ្ដល់វ៉ាក់សាំង ដល់កម្ពុជាម្ដងហើយ ប៉ុន្តែ មិនបានអនុវត្តតាមការសន្យារបស់ខ្លួន ។ ការសន្យាលើកទី២ របស់អាមេរិកនេះដែរ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល ជប៉ុនប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដែលនឹងមកដល់នាយប់នេះផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×