Covid-19

សម្តេចតេជោ ប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ នៅថ្ងៃទី១ សីហា ដោយផ្ដេីមពីរាជធានីភ្នំពេញ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ឆ្នាំ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយចាប់ផ្ដេីមពីរាជធានីភ្នំពេញមុនគេ ទើបចាប់តាមបណ្ដារាជធានី-ខេត្ត។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេង ដែលមានអាយុ១២-១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេចតេជោ បន្ដថា សម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅបើកយុទ្ធនាការចាក់វ៉ាក់សាំង តែម្ដង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀត ផងដែរ៕

To Top