Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី​ ៦៩នាក់ ជាសះស្បើយ ១៣១នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៦៩នាក់ថ្មី និងមានករណីជាសះស្បើយ ១៣១នាក់ និងស្លាប់ម្នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣៦៩នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ១,៤៧៣នាក់ និងកំពុងសម្រាកព្យាបាល ៨៦៨នាក់ ស្លាប់២៨នាក់៕

To Top
×