Covid-19

កូវីដ១៩ ៖ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី ៨២នាក់ ជាសះស្បើយ ១៤៨នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨២នាក់ថ្មី និងមានករណីជាសះស្បើយ​ ចំនួន ១៤៨នាក់ និងស្លាប់ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុក ចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់។

ក្នុងនោះរួមាន៖

១- ស្រុកកំចាយមារ ចំនួន ១៨នាក់
២- ស្រុកព្រះសេ្ដច ចំនួន ១៧នាក់
៣-ស្រុកពាមរក៍ ចំនួន ១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
៥- ស្រុកមេសាង ចំនួន ៨នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ៨នាក់
៧- ស្រុកពាមជរ ចំនួន ៤នាក់
៨- ស្រុកបាភ្នំ ចំនួន ៣នាក់
៩-ស្រុកពារាំង ចំនួន ២នាក់
១០-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨២នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៦៩៣នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ២.៤៧៩ និងកំពុងសម្រាកព្យាបាល ១.១៥៣នាក់ ស្លាប់៦១នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top