ព័ត៌មានជាតិ

ថវិកា៣លានរៀល និងសម្ភារ មួយចំនួន របស់សម្ដេចតេជោ ប្រគល់ជូនលោកយាយ ស៊ុ ថាប់ អាយុ១០០ នៅស្រុកខ្សាច់កណ្តាល ស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩

កណ្ដាល ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៣.០០០.០០០រៀល និងសម្ភារមួយចំនួន ជូនលោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ត មកចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមជម្រាបជូនថា ក្នុងឱកាសប្រគល់ថវិកា និងសម្ភារមួយចំនួនទៀត ជូនលោកយាយ ស៊ុ ថាប់ អាយុ១០០ឆ្នាំ ដោយមានការចូលរួម លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងសហការី ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕

To Top