Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ១៦៦នាក់ និងជាសះស្បើយ ៣០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៦៦នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៥៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ៣០នាក់ប ន្ថែមទៀត នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.១៧៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៨៨៣នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៩៣ នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៦៨៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៤៨៣ នាក់ និងស្លាប់ចំនួន ៨នាក់។

To Top