ព័ត៌មានជាតិ

សប្បុរសជន បន្តដល់សម្ភារៈបរិក្ខាពេទ្យ ជូនរដ្ឋបាល ខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរសជន ក្នុងគោលបំណងចូលរួម ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ។

អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា ឧបករណ៍តេស្តរហ័សចំនួន ១២៥០ ឈុត និងថ្នាំពេទ្យចំនួន ៨០០ ប្រអប់។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដ កំពុងមមាញឹកក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top