ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចបិទខ្ទប់ទីតាំងចំនួន៨ ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

ភ្នំពេគ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២នេះ បានចេញសេចក្តីសម្រេច ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៨កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធ នឹងជាអ្នកជំងឺកូវី៥-១៩។

ទីតាំងទាំង៨រួមមាន៖
១.ទីតាំងសាខាធនាគារ ស្ថាបនា ភីអិលស៊ី ស្ថិតនៅភូមិសំរោង
២.ទីតាំងផ្ទះសំណាក់ប្រជាប្រិយ៍ ២ ស្ថិតនៅភូមិគោកគរ
៣.ផ្ទះរបស់ឈ្មោះ ផាត់ សូរផុង ភេទប្រុស អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិពុរ
៤.ផ្ទះរបស់ឈ្មោះ ឈាង ញាណ ភេទប្រុស អាយុ ៤៦ឆ្នាំ ស្ថិតនៅភូមិត្នោត
៥.ផ្ទះរបស់ឈ្មោះ លិញ ធំ ភេទប្រុស អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិឈូក
៦.ផ្ទះរបស់ឈ្មោះ កែស សុវណ្ណា ភេទស្រី អាយុ ២៤ឆ្នាំ ស្ថិតនៅភូមិត្នោត
៧.ផ្ទះរបស់ឈ្មោះ បឿន ភិរុន ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិឈូក
៨.ផ្ទះរបស់ឈ្មោះ រស់ គឹមសាន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិត្នោត

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ ហ៊ុមព័ទ្ធទីតាំងចំនួន ០៨កន្លែងខាងលើ ផ្អាកការចេញចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក ណែនាំឲ្យម្ចាស់ទីតាំង ត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល វិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងវិធានការនានា របស់រដ្ឋបាលខេត្ត ដែលមានជាធរមាន។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដៅយឡែករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនង សាកសួរព័ត៌មានផ្សេងៗ តាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top