ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពត រកឃើញករណីឆ្លងថ្មី ២៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៩៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល៤២០នាក់ ស្លាប់៤៣នាក់៕

To Top