Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី ១៨៨នាក់ និងជាសះស្បើយ ២៦នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៨៨នាក់ថ្មី ក្នុងនោះ (០៣ករណី សហគមន៍ និង១៨៥ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន២៦នាក់ បន្ថែមទៀត នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាំក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៣៦៤ នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.០៦៨នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៩៦នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៧១១នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៦៤៥ នាក់ និងស្លាប់ចំនួន ០៨នាក់។

To Top