ព័ត៌មានជាតិ

ស៊ីម៉ាក់ ប្រែក្លាយការទិញ ឬសុំសុនខពីបរទេស មកប្រតិបត្តិការនៅកម្ពុជា ទៅជាអ្នកផ្គត់ផ្គង់សុនខ នៅអន្ដរជាតិវិញ

ភ្នំពេញ ៖ មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រែស្ថានភាពទិញ ឬសុំសុនខ ពីបរទេសមកប្រតិបត្តិការនៅប្រទេសកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ ។

តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានឲ្យដឹងថា សុនខកម្ពុជា ចំនួន៦ក្បាល ត្រូវចេញដំណើរ ទៅក្រៅប្រទេសហើយ ដោយ២ក្បាលទៅប្រទេសកេនយ៉ា និង៤ក្បាល ទៅប្រទេសស៊ូដង់ខាងត្បូង ។

លោកបញ្ជាក់ថា «អង្គភាពស៊ីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខ ពីបរទេសមកប្រតិបត្តិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការ ក្នុងព្រះរាជាណាចក្រនេះផង ។ នេះជា សមិទ្ធិផល នៃការពង្រឹងភាពជាម្ចាស់ទាំងចំណេះដឹង និងចំណេះធ្វើពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ:បច្ចេកទេស» ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top