ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី៥៦នាក់ ជាសះស្បើយ៥៦នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៥៦នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តស្វាយរៀង ចំនួន១នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ៧នាក់
២- ស្រុកកំពង់ត្របែក ចំនួន ១៣នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៧នាក់
៤- ស្រុកព្រះសេ្ដច ចំនួន ៦នាក់
៥- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
៦- ស្រុកពាមរក៍ ចំនួន ៥នាក់
៧- ស្រុកកំចាយមារ ចំនួន ៣នាក់
៨- ស្រុកមេសាង ចំនួន ៣នាក់
៩- ស្រុកពាមជរ ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ១នាក់
១១-ស្រុកពារាំង ចំនួន ១នាក់
១២-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១៣-មកពីខេត្តស្វាយរៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៨៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨០៨នាក់ និងកំពុងសម្រាកព្យាបាល១.០២០នាក់ និងស្លាប់៦៧នាក់៕

To Top