Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ១២៥នាក់ ជាសះស្បើយ ១៣៩ នាក់ និងស្លាប់ ៣នាក់

ឲភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៣៩នាក់ និងស្លាប់៣នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧៥៣ នាក់ និងកំពុងសម្រាកព្យាបាល ១.១៥៦នាក់ ស្លាប់ ៣៣នាក់៕

To Top