Covid-19

ខេត្តព្រៃវែង បន្តរកឃើញករណីវិជ្ជមាន កូវីដ១៩ ចំនួន ៥២ នាក់ថ្មី និងជាសះស្បើយ ៩៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៩៩នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តស្វាយរៀង ចំនួន១នាក់។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​៥នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១៩នាក់
៣-ស្រុកពាមជរ ចំនួន ​៦នាក់
៤- ស្រុកបាភ្នំ ចំនួន​ ៥នាក់
៥- ស្រុកកំចាយមារ ចំនួន​ ៤នាក់
៦- ស្រុកមេសាង ចំនួន ៤នាក់
៧- ស្រុកពាមរក៍ ចំនួន ៣នាក់
៨- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់
៩- ស្រុកកំពង់ត្របែក ចំនួន ១នាក់
១០-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១១-មកពីខេត្តស្វាយរៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩៤៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៩០៧នាក់ និងកំពុងសម្រាកព្យាបាល ៩៧៣នាក់ ស្លាប់៦៧នាក់៕

To Top