Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ៩៦នាក់ និងជាសះស្បើយ៤០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយចំនួន៤០នាក់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤១១៦នាក់ បានព្យាបាលជាសះស្បើយចំនួន ២១៣៥នាក់ ស្លាប់៤៥នាក់ និង១៩៣៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

To Top