Covid-19

កូវីដ១៩៖ ខេត្តកំពត រកឃើញករណីឆ្លងថ្មី ១៧នាក់​ ជាសះស្បើយ ១៥៨នាក់ និងស្លាប់ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៥៨នាក់ និងស្លាប់២នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល ៣០៩នាក់ ស្លាប់ ៤៥នាក់៕

To Top