Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីវិជ្ជមាន កូវីដ១៩ ចំនួន ១២៥នាក់ថ្មី និងជាសះស្បើយ ៤៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១២៥នាក់ថ្មី ក្នុងនោះ(១២ករណី សហគមន៍ និង១១៣ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៤៩ នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា​គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៦៩០ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៣៦២ ករណី និងករណីឆ្លង ក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣២៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧៧៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩០៩ នាក់ និងស្លាប់ចំនួន ០៨នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top