ព័ត៌មានជាតិ

កម្ពុជា-JICA ចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង គម្រោងអាហារូបកណ៍អភិវឌ្ឍន៍ ធនធានមនុស្សនូវទឹកប្រាក់ ៣,៣៥លានដុល្លារ

ភ្នំពេញ ៖ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS)» ដែលមានទឹកប្រាក់ ចំនួន ៣៦២ លានយ៉េនជប៉ុន ប្រមាណជា ៣,៣៥លានដុល្លារ។

តាមគេហទំព័រហ្វេសប៊ុក JICA ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង JDS មានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រដ្ឋាភិបាល ដែលរំពឹងថា នឹងចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

JICA បានបញ្ជាក់ទៀតថា គម្រោង JDS ក៏មានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពិសោធន៍ក្នុងប្រទេសជប៉ុន៕

To Top
×