ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ នាំយកអំណោយគ្រឿង ឧបភោគ បរិភោគ ទៅចែកជូនពលរដ្ឋ ០៩គ្រួសារ នៅឃុំរលួស ជួបការខ្វះខាត ក្នុងអំឡុងពេលបិតខ្ទប់ខេត្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០២១ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការ គណបក្សខេត្ត,លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការ គណបក្សស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត,ថ្នាក់ស្រុក ចុះជួយឃុំបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅចែកជូនដល់ពលរដ្ឋ០៩គ្រួសារ នៅឃុំរលួស កំពុងជួបការខ្វះខាត អំឡុងពេលបិតខ្ទប់ខេត្ត ខណះជម្ងឺកូវីតDelta កំពុងគំរាមកំហែងសហគមន៍។

អំណោយដែលនាំយកមកចែកជូន ថ្ងៃនេះរួមមាន៖ អង្ករ ៤៥០ គីឡូក្រាម , ទឹកស៊ីអ៊ីវ ០៩យួរ , ត្រី ខ ០៩យួរ, មី ០៩កេសតូច , ទឹកត្រី ០៩យួរ ,ទឹកសុទ្ធវីតាល់ ០៩កេស , ស្ក ០៩ថង់, អំបិល ០៩ថង់ , ប៊ីចេង ០៩ ថង់, ប្រេងកូឡា ០៩ប្រអប់ , ម៉ាស០៩ប្រអប់, អាល់កុល ០៩ដប, សារ៉ុង ០៩ សារ៉ុង, សាប៊ូរីចយ ០៩ដប , ថ្នាំដុសធ្មេញ ០៩ដប សាប៊ូ ប្រូថេក ០៩ដុំ និងថវិកា ចំនួន ៤៥០.០០០ រៀល (សែស៊ិបប្រាំម៉ឺនរៀល) ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន ០៩ គ្រួសារ ។

ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19) ។

ពលរដ្ឋចំនួន៩គ្រួសារ ក្នុងមួយគ្រូសារទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១យួរ ត្រី ខ ០១យួរ -មី ០១កេស -ទឹកត្រី០១យួរ
ទឹកសុទ្ធវីតាល់០១កេស -ម៉ាស០១ប្រអប់ -អំបិល០១ថង់ -ប៊ីចេង០១ថង់ -សារ៉ុង០១មួយ
-អាវយឺត០១មួយ -សាប៊ូកក់សក់០១ដប
-ជេល០១ដប-ថ្នាំដុសធ្មេញ០១ដប -ប្រេងកូឡា+សាប៊ូប្រូថេច ២ដប -ថវិកាចំនួន ៥ ម៉ឺនរៀល៕

To Top