ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ​​ ដឹកនាំក្រុមការងារ​​​​ យុវជនគណបក្ស ប្រជាជនកម្ពុជា នាំយកអំណោយ ចែកជូនពលរដ្ឋខ្មែរឥស្លាម

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​​​ យុវជន​គណបក្សប្រជាជនកម្ពុជា​​ ខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារ យុវជន​ស្រុកព្រៃនប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ យុវជនគណបក្សប្រជាជនស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលជួបការខ្វះខាត ចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូន​ បងប្អូនខ្មែរឥស្លាម ក្នុងមួយគ្រួសារទទួលបាន៖​​​-អង្ករ ៥០គ.ក,-ទឹកត្រី ៤ដប,-ពងទា ២០គ្រាប់,-ទឹកសុទ្ធ២កេស,-មី១កេស,-ត្រីខ ២យួរ,-អំបីល២កញ្ចប់,-បីចេង២កញ្ចប់,-ស្ករស ១គ.ក,-សាប៊ូលុច២ដុំ,-ម៉ាស១ប្រអប់,-ថវិកា៨ម៉ឺនរៀល ។

ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន២គ្រួសារ សម្រាប់សាងសង់បន្ទប់ទឹក និងជួសជុលដំបូលផ្ទះផងដែរ ។​​ គួរបញ្ជាក់ថា អំណោយទាំងនេះ គឺជាំជាការឧបត្ថម្ភដោយផ្ទាល់ ពីលោកឧកញ៉ា ទៀ វិចិត្រ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top