ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញទទួលវ៉ាក់សាំង អង់គ្លេស នៅថ្ងៃទី៤ សីហា ខាងមុខ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។

ចំពោះការរិះគន់ ការចេញទទួល វ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត ក្នុងឱកាស បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចបញ្ជាក់ថា នឹងចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។

សូមរំលឹកថា បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន៤១៥.០០០ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត។

To Top