ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញក្រសួង សុខាភិបាល ពិនិត្យតម្លៃធ្វើតេស្ដកូវីដ នៅតាមមន្ទីរពេទ្យឯកជន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងសុខាភិបាល ត្រូវត្រួតពិនិត្យឡើងវិញ នូវសេវាធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅតាមបណ្ដាមន្ទីរ ពេទ្យឯកជនមួយចំនួន ខណៈមានការរអ៊ូរទាំ ពីសំណាក់ប្រជាពលរដ្ឋ ។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «សូមក្រសួងសុខាភិបាល ពិនិត្យមើលជាបន្ទាន់ នូវសេវាធ្វើតេស្ដរកមេរោគ កូវីដ១៩ ដែលមានតម្លៃខ្ពស់ នៅតាមមន្ទីរពេទ្យឯកជនមួយចំនួន»។

ពាក់ព័ន្ធករណី ធ្វើតេស្ដនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត ចំពោះអ្នកបានទៅធ្វើតេស្ដ នៅតាមបណ្ដាពេទ្យរដ្ឋ ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា «ខ្មែរក្រ តែខ្មែរមានចិត្ត»។ ក្នុងន័យនេះ សម្ដេចថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ការព្យាបាលជំងឺកូវីដ១៩ ការធ្វើតេស្ដរកមេរោគកូវីដ១៩ គឺមិនយកលុយនោះទេ៕

To Top