ព័ត៌មានជាតិ

កូវីដ១៩ ៖ ខេត្តកំពង់ចាម រកឃើញករណី ឆ្លងថ្មី៣៨នាក់ ជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៩នាក់ និង ស្លាប់ម្នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ៤នាក់, ស្រុកកំពង់សៀម ៥នាក់, ស្រុកកងមាស ៦នាក់ ,ស្រុកកោះសូទិន ១នាក់, ស្រុកចំការលើ ៥នាក់, ស្រុកជើងព្រៃ ១នាក់, ស្រុកបាធាយ ៤នាក់, ស្រុកព្រៃឈរ ៣នាក់, ស្រុកស្ទឹងត្រង់ ៤នាក់, ស្រុកស្រីសន្ធរ ៣នាក់ មកពីខេត្តកណ្ដាល ១នាក់ និងខេត្តក្រចេះ ១នាក់។

ដោយឡែកចំពោះ ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ១នាក់ ជាស្ត្រីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕

To Top