ព័ត៌មានជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រយោធា ចំនួន១ គ្រឿង នៅភាគខាងជើង ប្រទេស ឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសឥណ្ឌា ចំនួន១គ្រឿង នៅថ្ងៃអង្គារនេះ នៅក្នុងទំនប់មួយ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា នៅរដ្ឋ Punjab ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយភ្លាមៗថា មានអ្នកស្លាប់នៅក្នុងហេតុការធ្លាក់យន្តហោះនេះនៅឡើយទេ ។

ឧទ្ធម្ភាគចក្របានធ្លាក់នៅទំបន់ Ranjit Sagar ក្នុងស្រុក Pathankot ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុកត្រូវបានដកស្រង់សម្តីរបស់លោក Surendra Lamba ជាមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំស្រុក Pathankot ដែលបានលើកឡើងថា “យើងបានទទួលព័ត៌មានថា ឧទ្ធម្ភាគចក្រយោធាចំនួន១គ្រឿងបានធ្លាក់នៅក្នុងបឹង” ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ពីឡុតចំនួន២នាក់ ដែលមកពីយោធាអាកាសចរណ៍បញ្ជាឧទ្ធម្ភាគចក្រធន់ស្រាល គឺឧទ្ធម្ភាគចក្រ(ALH) Dhruv ដែលនៅលើនោះមានជីវិតនៅរស់នៅឡើយទេ ។

ឧទ្ធម្ភាគចក្របានរត់នៅលើផ្លូវទៅមក ។

ប្រភពមួយដែលបានដកស្រង់ផ្សេងមួយទៀតបានឲ្យដឹងថា “ប្រព័ន្ធអាវុធដែលបានបញ្ចូលគ្នា គឺឧទ្ធម្ភាគចក្របានហោះចេញពីស្រុក Pathankot ហើយជួបប្រទះនឹងឧប្បត្តិហេតុតែម្តង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top