Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី១០៧នាក់ ជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន១០៧នាក់ថ្មី ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៣៩នាក់ លើពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៦៨នាក់ ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។

ករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ភិត ហាត អាយុ៦៥ឆ្នាំ រស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៧នាក់ និងកំពុងសម្រាកព្យាបាល៤.០៣៦នាក់ ស្លាប់៩នាក់៕

To Top