ព័ត៌មានជាតិ

កូវីដ១៩ ៖ ខេត្តកំពត រកឃើញករណីឆ្លងថ្មី ២៤នាក់ ជាសះស្បើយ១២៨នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១២៨នាក់ និងស្លាប់ម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៤៩នាក់ ស្លាប់៤៩នាក់៕

To Top