Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់ថ្មី និងជាសះស្បើយ ៥០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន ៣៩នាក់ថ្មី ក្នុងនោះ (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.០៧១ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.០៣៧ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤.០២៥ នាក់ ស្លាប់ ចំនួន៩នាក់។

To Top
×