ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ នាំយកថវិការ ១លានរៀល និងអំណោយទៅចូលរួមរំលែកទុក្ខ គ្រួសារសពលោក ប៉ត គិវ សមាជិកគណបក្ស ឃុំតាផូ

ភ្នំពេញ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្វាយចេក រួម លោក ង៉ាន់ ចិន្តា ជាប្រធានក្រុមការងារចុះជួយឃុំតាផូ រួមសមាជិក បានចូលរួមមរណៈ សព លោក ប៉ត គិវ អាយុ ៥៣ ឆ្នាំ ដែលជាសមជិកបក្សឃុំ រស់នៅ ភូមិ ពង្រ ឃុំតាផូ ស្រុកស្វាយចេក ស្លាប់ដោយ រោគគាពាធ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១។

ទន្ទឹមគ្នានៃការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះលោកបាននាំយក ថវិកា ១.០០០.០០០ រៀល (មួយលានរៀល) ទឹកក្រូចកំប៉ុង ៥កេស ទឹកផ្លែឈើ ៥កេស ត្រី ខ ២កេស និង អង្ករ ៦ការ៉ុង ស្មើនិង៣០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីចូលរំលែកទុក្ខគ្រួសារសពផងដែរ ។

លោក សិទ្ធិ ឡោះ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​ មកចូលរួមពិធីបុណ្យសពខាងលើត្រូវមានការប្រុង ប្រយ័ត្នចំពោះសុខភាពឲ្យបានខ្ពស់ព្រោះ គឺត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល កុំភ្លេច ៣កុំបី៣ការពារ៕

To Top