ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ៩៥នាក់ ជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១៤១នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៩៥នាក់ ស្លាប់៥៥នាក់ និង២១៩៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

To Top