ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បានត្រៀមបញ្ជូនក្រុមការងារ និងអូប័រ៣គ្រឿង ក្នុងការស្វែងរក ជនរងគ្រោះ ជូ​ ជាគុយ មុនពេលរកឃើញសាកសព

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នឹងបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន៣គ្រឿង ដើម្បីចេញស្វែងរកជនរងគ្រោះ ដែលជាភ្ញៀវទេសចរ ចុះលេងទឹកសមុទ្រ រួចក៏លង់ទឹក បាត់ខ្លួន នៅចំណុចឆ្នេរអូរត្រេះ១ កាលពីល្ងាចថ្ងៃ០៣ ខែសីហា ឆ្នាំ២០២១ នាព្រឹកវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១(ថ្ងៃបន្ទាប់) ។

គួរឲ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានប្រទះឃើញ សាកសពជនរងគ្រោះ ដែលបានបាត់ខ្លួន កាលពីថ្ងៃ៣ សីហាដែលបានអណ្តែតមកទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ១០០ម៉ែត្រ ពីសំណង់ផែថ្ម កណ្តាលឆ្នេរ និងមានចំងាយជាង១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។

ជនរងគ្រោះនេះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។

សូមរំលឹកថា នៅវេលាម៉ោង៤កន្លះ រសៀលថ្ងៃ៣ សីហា បុរសរូបនេះ មកពីរាជធានីភ្នំពេញ បានចុះលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ហើយបុរសរូបនេះបានបាត់ខ្លួន នៅចំណុចឆ្នេរអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈនៅតាមឆ្នេរមានខ្យល់ និងទឹករលកខ្ពស់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top